ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ចេញសេចក្តីថ្លែងការណ៍ស្ដីពី ការប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ


(សៀមរាប)៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានចេញសេចក្តីថ្លែងការណ៍ និងសន្និសីទសារព័ត៌មាន ស្ដីពី ការប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅបន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីថ្មីៗនេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនាខេត្តសៀមរាប ក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។

សន្និសិទនេះដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយក ក្រុមប្រឹក្សា វប្បធម៌អាស៊ីកម្ពុជា និងឯកឧត្តម Jose de Venecia (ចូសេ ដឹ វេនេស៊ៀ)​ ប្រធានស្ថាបនិកអង្កការ ICAPP ហ្វីលីពីន, ឯកឧត្តម Mushahid Hussain Sayed (មូសស៊្ហាអីត ហូសស៊ាន ស៉ាយយេដ) អនុប្រធាន អ្នករាយការណ៍ពិសេសអង្គការ ICAPP ប៉ាគីស្ថាន, ឯកឧត្តម Park Ro-byung (ផាក រ៉ូ ព្យុង) អគ្គលេខាធិការអង្គការ ICAPP កូរ៉េ។

សូមបញ្ជាក់ថា ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។

ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕