គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា


នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មារអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣៥នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅក្នុងបរិវែណវត្ត ចំប៉ា (ផ្លូវជាតិលេខ១) ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕