នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ០៤ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ ព្រឹកនាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ០៤ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ២.៨០៦ នាក់ (ស្រី ១.៥០៥ នាក់) និងនាវិកចំនួន ១.០៧៣ នាក់ (ស្រី ២១៥ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ។