ទីស្ដីការក្រសួង៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំការប្រកួតកីឡាប៉េតង់យុវជន និងនារី ជើងឯកពិភពលោក លើកទី១៧ ក្នុងឆ្នាំ២០១៩ខាងមុខ ដើម្បីត្រៀមរៀបចំ និងបញ្ជូនកីឡាករចូលរួមប្រកួត នាំយកភាពជោគជ័យដល់កម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា៕