កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ប៉េតង់​យុវជន និង​នារី​ជើង​ឯក​ពិភពលោក លើកទី១៧ ឆ្នាំ២០១៩


ទីស្ដីការ​ក្រសួង៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​រៀប​ចំ​កិច្ចប្រជុំ​ស្តីពី​ កា​រ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ប៉េតង់​យុវជន និង​នារី​ ជើង​ឯក​ពិភពលោក លើកទី១៧ ក្នុង​ឆ្នាំ២០១៩​​ខាងមុខ ដើម្បី​ត្រៀម​​​រៀប​ចំ និង​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត ​នាំ​យក​ភាព​ជោគជ័យ​ដល់​​កម្ពុជា។​​

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ទីស្តីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕