ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ លោកអភិបាលស្រុកជីក្រែង លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាអន្លង់សំណរ និងប្រជាកសិករ បានរៀបចំបូមទឹកដើម្បីស្រោចស្រពស្រែប្រាំងសងខាងស្ទឹងក្រោមទំនប់
៧៨ ក្នុងភូមិសាស្ត្រឃុំអន្លង់សំណរ ដើម្បីរក្សាទឹកទុក ព្រោះតំបន់នេះ អាចប្រឈមខ្វះទឹកប្រហែល១០០០ហិតា នាពេលខាងមុខ។
អនុវត្តតាមសារាចរណែនាំរបស់រដ្ឋបាលខេត្ត និងការចង្អុលបង្ហាញពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាការស្តុកទឹក ទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ព្រោះរដូវប្រាំងឆ្នាំនេះ មានអាកាសធាតុក្តៅហួតហែង។