ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះ​សំណាលជាមួយនឹងចៅសង្កាត់​ មេប៉ុស្តិ៍​ ប៉ូលីស ប្រជាការពារ​ និងប្រជាពលរដ្ឋចំនួន​ ១.២០០​នាក់ នៅខណ្ឌមានជ័យ​ រាជធានីភ្នំពេញ


នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា​ បានអញ្ជើញជួបសំណេះ​សំណាលជាមួយនឹងចៅសង្កាត់​ មេប៉ុស្តិ៍​ ប៉ូលីស ប្រជាការពារ​ និងប្រជាពលរដ្ឋចំនួន​ ១.២០០​នាក់ ព្រមទាំងពិសាអាហារសាមគ្គី នៅសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បន្ទាប់ពីប្រជាពលរដ្ឋទទួលទានអាហារសាមគ្គីរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២នេះ។

នៅក្នុងឱកាសនោះ​ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយចែកជូនចៅសង្កាត់​ មេប៉ុស្តិ៍​ ប៉ូលីស ប្រជាការពារ​សង្កាត់ និងប្រជាពលរដ្ឋចំនួន១២០០​នាក់ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន០១ និងថវិកា ២ ម៉ឺនរៀល និងនាំយកវិទ្យុទាក់ទង(ID និងICOM)ចំនួន១៩គ្រឿងមកចែកជូនប្រជាការពារសង្កាត់ និងមេប៉ុស្តិ៍ ឧបត្ថមជួសជុលទីស្នាក់ការបក្សសង្កាត់ស្ទឹងមានជ័យ២ ចំនួន ១៤,០០០,០០០ រៀល ព្រមទាំងចំណាយផ្សេងៗដែលចំណាយថវិកាសរុប ៨១.០៨០.០០០រៀល៕