ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា កំពុងលេចរូបរាងជាបណ្តើរៗ ដោយលាតសន្ធឹងកាត់ទន្លេមេគង្គតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ


បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពីធីបើកការដ្ឋានសាងសង នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងសាធារណការនិងដឹកជញ្ជូន បានយកចិត្តទុកដាក់លើការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ឲ្យលេចនូវរូបរាងជាបណ្តើរៗ។

ស្ពាននេះនឹងចូលរួមចំណែកសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញនៅពេលវេលា ជួយកាត់បន្ថយការកកស្ទះ និងជាចំណែកដ៍សំខាន់ជម្រុញលើការអភិវឌ្ឍ នៃកំណើនវិស័យដឹកជញ្ជូនឆ្លងតំបន់ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។