អភិបាល​ខេត្តកំពង់ចាម​ បាននាំយកអំណោយ​ សម្ដេចគតិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ទៅចែកជូនប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយការបាក់ច្រាំងទន្លេ ចំនួន៣គ្រួសារ


កំពង់ចាម​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បាននាំយកអំណោយ​ សម្ដេចគតិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​​ ទៅចែកជូនប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយការបាក់ច្រាំងទន្លេ ចំនួន៣គ្រួសារ​ ដែលរស់នៅក្នុងភូមិព្រែកស្តី​ ឃុំព្រះអណ្តូង​ និង​បន្ត​ដំណើរ​​​ចុះ​ពិនិត្យ​ស្ថានភាព​​បាក់​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​កំណើត​របស់​​ សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ភូមិ​ពាមក្រៅ​ ឃុំ​ពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដែល​កំពុង​ទទួល​រងការ​គំរាមកំហែង​ដោយ​គ្រោះ​ធម្មជាតិ​ ផង​ដែរ​។