ផ្លូវប្រវែង ៣២០ម៉ែត្រ កំពុងដំណើរការចាក់បេតុង ដែលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក អនុវត្តដោយគម្រោងរបស់រដ្ឋបាលខេត្ត
កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរការចាក់បេតុងលើកំណាត់ផ្លូវ ប្រវែង៣២០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ផ្លូវជាប់របងខាងត្បូងវត្តពោធិវង្ស ហៅវត្តថ្មី ទៅលិចតភ្ចាប់នឹងផ្លូវចាស់ជិតដល់មុខសាលាសង្កាត់។
កន្លងមកសង្កាត់គោកចកបានលើកគម្រោងជាអន្លើរៗដោយប្រើប្រាស់ មូលនិធិសង្កាត់ សាងសង់ផ្លូវបេតុងនៅលើកំណាត់ផ្លូវនេះពីមុខសាលា សង្កាត់ទៅលិច តែនៅប៉ែកខាងកើតមកភ្ចាប់ជាមួយផ្លូវមិត្តភាពកម្ពុជាកូរ៉េត្រង់ចំណុចប្រសព្វខាងត្បូងវត្តថ្មីនៅជាផ្លូវក្រាលគ្រួសក្រហម មិន ទាន់ចាក់បេតុងនៅឡើយ ដែលមានប្រវែង ៣២០ម៉ែត្រ។
ដោយមើលការចាំបាច់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត បានលើកគម្រោងបន្ថែមលើកំណាត់ផ្លូវដែលនៅសល់ដូចបានបញ្ជាក់ខាងលើ។