នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តួនាទីរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ការអនុវត្ត ការអភិវឌ្ឍតាមគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការថ្នាក់មូលដ្ឋាន ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ និងនីតិវិធីគម្រោងផែនការថវិកា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់ និងបញ្ហាការងារពាក់ព័ន្ធទៅនឹងគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ សរុប៦៨នាក់ មកពីឃុំគគរ ឃុំកោះរកា ឃុំកោះមិត្ត ឃុំស្រក ឃុំកោះទន្ទឹម ឃុំទ្រាន ឃុំកោះសំរោង ឃុំអូរស្វាយ ស្រុកកំពង់សៀម។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ក្រុង ស្រុក
