ឯកឧត្ដម ឡេង ប៊ុនតេង អញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលទីតាំងប្រឡាយបូមរំដោះទឹកក្នុងសង្កាត់ជ្រោយចង្វារ


ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ សមាជិកក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ និងសមាជិកភូមិ១ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានពិនិត្យមើលទីតាំងប្រឡាយបូមរំដោះទឹកលិចនារដូវវស្សា និងត្រៀមកែលម្អប្រឡាយអោយមានលក្ខណៈល្អប្រសើរជាងមុនដែរស្ថិតនៅក្រោយអាគារប៉ាស្ទ័រ ក្រុមទី២ ភូមិ១ សង្កាត់ជ្រោយចង្វារ ។ បន្ទាប់មកឯកឧត្ដមប្រធានបានដឹកនាំក្រុមការងារនាំយកថវិកាទៅចងដៃ និងចូលរួមក្នុងពិធីមង្គលការកូនរបស់បងប្អូនខ្មែរ-ឥស្លាម ស្ថិតនៅក្បាលជ្រោយ ក្រុមទី៨ ភូមិ១ សង្កាត់ជ្រោយចង្វារ។