ឯកឧត្តម ជួន ប៊ិតថុល រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចូលរួមពិធីបើកការដ្ខានសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រ អូរលើ


នៅរសៀលថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារគម្រោងគ្រប់គ្រងវិស័យធនធានទឹក រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចូលរួមពិធីបើកការដ្ខានសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រ អូរលើ ស្ថិតនៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ក្នុងពិធីនេះមានការចូលរួមពីលោកមេឃុំស្រើង និងឃុំគោល ព្រមទាំងប្រជាពលរដ្ឋនៅឃុំទាំងពីរប្រមាណ ៣០ នាក់។ គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រអូរលើនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែចំនួន៣០០ ហត ក្នុងភូមិចំនួន ០៥ នៃឃុំស្រើង និងឃុំគោល ។ ទំហំការងារដែលត្រូវអនុវត្តមាន ៖
– ទំនប់ប្រវែង ៦០០ ម
-ប្រឡាយមេ ០១ ខ្សែប្រវែង ២៨០ ម
-ប្រឡាយរង ០៣ ខ្សែ ប្រវែង ១.៥០០ ម
-សំណង់បង្ហៀរ ០១ កន្លែងប្រវែង ១៥ ម
-សំណង់សិល្បការ ចំនួន ១៤ កន្លែង ។