ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការងារសាងសង់អណ្ដូងចំនួន​ ០២​ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេស​ ឆ័ត្រយោង​ ៩១១


លោក​ ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន​ ដោយសហការគ្នាជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ​ ចុះត្រួតពិនិត្យការងារសាងសង់អណ្ដូងចំនួន​ ០២​ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេស​ ឆ័ត្រយោង​ ៩១១​ ស្ថិតនៅភូមិតាកេរ្តិ៍​ សង្កាត់កំបូល​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។