កំពង់ស្ពឺព្រឹកសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ។
ពិធីនេះក៏មានការមានចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អគ្គាធិការ អគ្គាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រីនៃអគ្គាធិការដ្ឋាន លោកស្នងការ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមប្រឹក្សា និងអធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មួយចំនួនទៀតផងដែរ ។