ប្រតិភូខេត្តសៀមរាបអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកម្មវិធី Year of the hometown of overseas Chinese និងទស្សនារមណីយដ្ឋាននានា និងចូលរួមលេងសកម្មភាពនៃប្រពៃណីជនជាតិចិន នៅក្រុង Qingtian ខេត្តZhejiang នៃសាធារណះរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្តសៀមរាបអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកម្មវិធី Year of the hometown of overseas Chinese និងទស្សនារមណីយដ្ឋាននានា និងចូលរួមលេងសកម្មភាពនៃប្រពៃណីជនជាតិចិន នៅក្រុង Qingtian ខេត្តZhejiang នៃសាធារណះរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម Dai Bang He ប្រធានលេខាបក្សក្រុងQingtian ខេត្តZhejiang និងមានការអញ្ជើញចូលរូមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រុង Qingtian ភ្ញៀវកិត្តិយសជាច្រើនទៀត ។ ពិធីបើកសម្ភោធនេះរៀបចំនៅ តំបន់(Longxian Village Fangshan Township Qingtian Country Lishui City in China ។