សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះរូបថតចាស់មួយសន្លឹក ជាមួយភរិយា អបដោយខ្លឹមសារថា«មើលរូបថតខ្ញុំនិងភរិយា គឺមិនគួរឲ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្គ្រាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត»។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអួតពីសមិទ្ធផល ក្រោមការដឹកនាំរបស់សម្តេច រហូតមកដល់ពេលនេះ មានសំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…ដែលកំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសន្យាដោយចំហថា«នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល»៕