រសៀលថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សារិះរកដំណោះស្រាយលេីបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក ដឹកនាំលោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក និងលោក គង់ ផាន់ ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកគ្រប់រូប លោក លោកស្រីអភិបាលរងស្រុកគ្រប់រូប នាយករដ្ឋបាលសាលាស្រុក និងប្រធានការិយាល័យជំនាញពាក់ព័ន្ធ។
រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សារិះរកដំណោះស្រាយលេីបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ
