ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារ


នៅថ្ងៃ អង្គារ ៩រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ វេលា ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ សមាជិកក្រុមការងារ លោកស្រីចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ និងប្រធានភូមិ១ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុមទី១៣ ផ្លូវពេទ្យសត្វ ភូមិ១ សង្កាត់ជ្រោយចង្វារ ឯកឧត្ដមប្រធាន បាននាំយកថវិកាឧបត្ថម្ភដល់ស្រ្តីដែលផ្ទុកមេរោគអេដស៍ឈ្មោះ រស់ ស៊ីណា និង លោកស្រី ស៊ុ ចំរើន កំពុងមានជម្ងឺ ។ បន្ទាប់មក ឯកឧត្ដមប្រធាន និងក្រុមការងារ បានបន្តដំណើរចុះសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅអាគារប៉ាស្ទ័រ ក្រុមទី២ ភូមិ១ និង ប្រជាពលរដ្ឋនៅផ្សារដើមស្រល់ ក្រុម០២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។