ឯកឧត្តម វ៉ី សំណាង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា


ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩
រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍​ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីវិស័យការងារ សមិទ្ធិផលនានារបស់ខេត្តដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត ដែលពាក់ព័ន្ធ និងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះក្នុងគោលបំណងស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ និងស្វែងយល់ពីការអនុវត្តន៍ កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល អាណត្តិទី ៦ នៃរដ្ឋសភា ។