ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានជួបសំណេះសំណាល ពិភាក្សាការងារ និងធ្វើសេចក្តីរាយការណ៍សង្ខេបពីសមិទ្ធិផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ជូនគណៈប្រតិភូ នៃគណៈកម្មការទី ៩ នៃរដ្ឋសភា


នៅរសៀលថ្ងៃច័ន្ទ ០៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំក្រសួងឧស្សាហកមុ្ម និងសិប្បកម្ម ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជួបសំណេះសំណាល ពិភាក្សាការងារ និងធ្វើសេចក្តីរាយការណ៍សង្ខេបពីសមិទ្ធិផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ជូនគណៈប្រតិភូ នៃគណៈកម្មការទី ៩ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នៅសាលប្រជុំបាខែង ជាន់ទី ៩ ទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។