ធនាគារពិភពលោក និងអាជ្ញាធរខេត្តប្រជុំ​ពិភាក្សា​និង​ពិគ្រោះយោបល់​ លេីផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ ដែលនឹងដំណើរការអនុវត្តពាក់កណ្តាលឆ្នាំ២០១៩ ក្នុងក្រុងសៀមរាប


នាព្រឹកថ្ងៃពុធ ១០រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំសាលាខេត្ត​សៀមរាប​ មានបេីកកិច្ចប្រជុំពិភាក្សា​ និងពិគ្រោះយោបល់​លេីកទី២​ លេីផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ និងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់លូខ្វែង​ និងខ្វែងរងក្នុងក្រុងសៀមរាប​ ខេត្ត​សៀមរាប​ ក្រោមអធិបតីភាព​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ ចៅ​ សុភៈភិបាល​ ប្រធាន​នាយដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​​ តំណាង ឯកឧត្ដម ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណ ការ តំណាង​ធនាគារ​ពិភពលោក​ (World Bank) ទីប្រឹក្សា​ក្រុមហ៊ុន​SUEZ លោកប្រធាន​-អនុប្រធាន​មន្ទីរ​-អង្គភាព និងស្ថាប័នពាក់ព័ន្ធ​នានាជុំវិញខេត្ត​ សរុបចំនួន​ ៤២នាក់​ស្រី​ ៣នាក់។

ក្រោយពីការពិគ្រោះយោបល់ លេីផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ ក្នុងខេត្តនេះរួចរាល់ ជំហានបន្តក្រុមការងារនឹងបន្តសិក្សា លើកគម្រោងបណ្តាញលូ ទៅធនាគារពិភពលោក។ ដូចនេះការអនុវត្ត គម្រោងអភិវឌ្ឍន៍បណ្តាញលូក្នុងខេត្ត នឹងដំណើរការនៅក្នុងពាក់ កណ្តាល ឆ្នាំ២០១៩។