ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិភាក្សាយ៉ាងផុលផុសជាមួយប្អូនៗនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជុំវិញដំណើរឆ្ពោះទៅអនាគតកម្ពុជាជាមួយគ្នាដោយដាក់នូវគោលការណ៍ បីចំនុចសម្រាប់ពិចារណា


ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិភាក្សាយ៉ាងផុលផុសជាមួយប្អូនៗនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជុំវិញដំណើរឆ្ពោះទៅអនាគតកម្ពុជាជាមួយគ្នាដោយដាក់នូវគោលការណ៍ (3Cs) បីចំនុចសម្រាប់ពិចារណាគឺ៖ ភាពប្រជាជនខ្មែរតែមួយ(Cambodianess) ប្រជាជនប្រកបដោយសមត្ថភាព (Competency) និងប្រជាជនពោរពេញដោយធម៌ (Compassionate)។ សក្តានុពលធនធានមនុស្សរបស់កម្ពុជាទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកម្ពុជាយ៉ាងពិតប្រាកដ និងតាំងចិត្តធ្វើយ៉ាងណាដើម្បីខ្លួនក្លាយទៅជាផ្នែកមួយនៃដំណោះស្រាយ ដោយយកអធិបតេយ្យភាព ឯករាជ្យភាព និងភាពជាម្ចាស់នៃជោគវាសនាកម្ពុជា ជាអាទិភាពទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។