អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងព្រះមេគណ:ខេត្តព្រះអង្គ ឡុង សុមុន្នី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការខេត្តបានដឹកនាំទូក ង ចំនួនពីរគ្រឿងឈ្មោះ ព្រះវិហារសែនជ័យបារមីជ័យភូមិ និងកោះកែរសែនជ័យបារមីព្រះអង្គខ្មៅ ដើម្បីចូលរួមប្រកួតអបអរសាទរក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញនាថ្ងៃទី១៣-១៥ខាងមុខនេះ ហើយនៅថ្ងៃទី២៩ ខែតុលានេះ បានរៀបចំពិធីសែនក្រុងពាលីសុះសេចក្តីសុខសប្បាយ និងជ័យជំនះ និងបានជួបសំណេះសំណាលជាមួយកីឡាករទូក ង ចំនួន២០០នាក់នៅក្នុងវត្តពុកឫស្សី ខេត្តកណ្តាល