ក្រុមការងារគណបក្សប្រជាជនកម្ពុជាសាខានាយកដ្ឋានសុខុមាលភាពសង្គមចុះជួយភូមិអពុក ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាសាខានាយកដ្ឋានសុខុមាលភាពសង្គមចុះជួយភូមិអពុក ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ឈួរ សុបញ្ញា ប្រធានក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាជនតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជន និងការជម្រុញប្រជាជនឲ្យចុះឈ្មោះបោះឆ្នោត និងនាំយកអំណោយចែកជូនប្រជាជនមានជីវភាពលំបាក ជនចាស់ជរា និងជនពិការ ។
14572778_1318301008212015_3898775143440647742_n
14595686_1318301021545347_3801516676210187630_n
14900385_1318301041545345_5709521028868480823_n