សមាជិក គណបក្សប្រជាជនកម្ពុជា សាខាបក្សអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងចំនួន២.០០១នាក់ ចូលរួមស្តាប់ការផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា


កំពង់ឆ្នាំងៈ រយៈពេល២ល្ងាចថ្ងៃទី៦-៧ខែកុម្ភះឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង សមាជិកគណបក្សប្រជាជនកម្ពុជាអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងចំនួន២.០០១នាក់ស្រីចំនួន៥៦០នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបាន ផ្សព្វផ្សាយរបាយការណ៍សន្និបាតរសមាជិក សមាជិការគណបក្ស នឹងបានជ្រួតជ្រាបអំពីខ្លឹម
សារនៃលទ្ធផលសន្និបាតគណបក្ស អាណត្តិទី៥តាមរយៈការប្រតិបត្តិរបស់ខ្លួននាពេលកន្លងមកនិងអនុវត្តទិសដៅបន្តសំរាប់អាណាត្តិទី៦។

ក្នុងនោះថ្នាក់ដឹកនាំគណបក្សខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងកោតសរសើរមន្រ្តីគណបក្ស
ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់អង្គភាពជុំវិញខេត្តដែលបានប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន និងប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិសេសការចូលរួម​គ្រប់គ្រងសភាពការណ៍រួម បានយ៉ាងល្អប្រសើរនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កន្លងមក។

ថ្នាក់ដឹកនាំបានលើកសរសើរដល់មន្រ្តីគណបក្សមានវ័យចំណាស់ ដែលពួកគាត់តែងតែផ្ដល់ការចែករំលែកបទពិសោធន៍ល្អៗ ការទូន្មាន និងការអប់រំណែនាំដល់យុវជនគណបក្ស ដើម្បីឲ្យពួកគេបានបន្តភាពជោគជ័យរបស់គណបក្សទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ហើយថ្នាក់ដឹកនាំក៏បានជម្រុញដល់មន្រ្តីគណបក្សទាំងអស់ ពាក់ព័ន្ធនឹងចំណុចខ្លាំង និង ការប្រឈមនានា ដែលយើងត្រូវរួមគ្នាដោះស្រាយបន្តដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងគណបក្ស។

ហើយថ្នាក់ដឹកនាំក៏ បានផ្តាំផ្ញើដល់សមាជិក​ សមាជិកា ដែលទទួលខុសត្រូវការងារនៅតាមអង្គភាព ដោយត្រូវរក្សាអព្យាក្រឹត្យភាពក្នុងនាមជាអ្នកដឹកនាំ និងគ្រប់គ្រង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែកសម្រេចអោយបានជោគជ័យតាមគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា៕