ក្រុមហ៊ុន​យក្ស​ចំនួន៧០ហើយ​ ​បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​


​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​ ​កន្លងទៅ​នេះ​ ​មាន​ក្រុមហ៊ុន​យក្ស​ចំនួន៧០ហើយ​ ​បាន​មក​បណ្តាក់​ទុន​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ជាច្រើន​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង៥០០លើ​ពិភពលោក​។​
​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​ឪ្យ​ដឹង​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧​ ​កុម្ភៈ​នេះ​ថា​ ​ការ​មក​បណ្តាក់​ទុន​រកស៊ី​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​មក​ប្រទេស​កម្ពុជា​ជាច្រើន​បែបនេះ​ ​ដោយសារតែ​ច្បាប់​នៃ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​បង្ក​លក្ខណៈ​អំណោយផល​ដល់​អ្នករក​ស៊ី​ច្រើន​ ​បើ​ធៀ​នឹង​បណ្តា​ប្រទេសជិតខាង​មួយចំនួន​។​

​តែ​យ៉ាងណាក៏ដោយ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​អះអាង​ថា​ ​កាលណា​ច្បាប់​ប្រទេស​យើង​បង្ក​រល​ក្ខ​ណៈ​ងាយស្រួល​ពេក​ ​ធ្វើ​ឪ្យ​អ្នក​ស៊ី​មិន​ពិ​ប្រាកដ​ចេះតែ​មក​វិនិយោគ​ធ្វើឲ្យ​ទីផ្សារ​ច្របូកច្របល់​ ​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ធ្វើ​ច្បាប់​វិនិយោគ​ឲ្យ​មាន​តុល្យភាព​គ្នា​ ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​វិនិយោគ​ ​និង​ជួយ​លើកទឹកចិត្ត​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​វិ​និ​យោ​គ​ឪ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។​

​អ្នកនាង​បន្ត​ថា​ ​“​ក្រុមហ៊ុន​ធំ​សម្រេចចិត្ត​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារ​ប្រទេស​កម្ពុជា​កម្លាំង​ពលកម្ម​នៅ​មានតម្លៃ​ទាប​ ​និង​តម្លៃ​ដីធ្លី​ក៏​នៅ​ទាប​ ​តែ​យ៉ាងណាក៏ដោយ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​ទាមទារ​រដ្ឋាភិបាល​ពន្លឿន​ ​ការសាងសង់​ហេ​ដ្ឋា​រ​ចន​សម្ព័ន្ធ​ឲ្យ​មានគុណ​ភាព​ ​និង​បញ្ហា​តម្លៃ​ទឹក​ភ្លើង​ក៏​នៅ​ខ្ពស់​ ​ជាពិសេស​ប្រទេស​កម្ពុជា​នៅ​បញ្ហា​ជំនាញ​ ​របស់​ពលរដ្ឋ​នៅ​មានកម្រិត​ផង​ដែរ​”​។​

​ប្រធាន​សមាគមន៍​អ្នកជំនាញ​ចល​ទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ដែរ​ថា​ ​មូលហេតុ​ដែល​ក្រុម​ហ៊ុន​ធំៗ​មក​វិនិយោគ​ ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ​ដោ​សារ​តែ​តម្លៃ​ធ្លី​គឺ​មត​ម្លៃ​សមរម្យ​ ​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា​មាន​ស្ថាបន​ភាពល្អ​ ​ទាំង​កត្តានយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ជាពិសេស​ក៏​មាន​ធនធានមនុស្ស​ ​ក៏​កាន់តែ​ច្រើន​ក្នុង​ការ​បំពេញការងារ​យ៉ាង​មាន​សក្តា​នុ​ពល​ ​ហើយ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​ដោយមាន​ហេដ្ឋារចនាសម្ពន្ធ​កំពុងតែ​កើតឡើង​ថ្មី​ជាច្រើន​ផង​ដែរ​។​

​លោក​ឧកញ៉ា​ ​សៀ​ ​ឬ​ទ្ធី​ ​ប្រធាន​ក្រុម​ប​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group បាន​ឲ្យដឹង​ដែរ​ថា​ ​ការដែល​មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​វិនិយោគ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ ​ដោយសារតែ​ពួកគេ​មើលឃើញ​ពី​ស្ថានភាព​នយោបាយ​ ​នៅក្នុង​ប្រទេស​ល្អ​ ​សេដ្ឋកិច្ច​រីកចម្រើន​ ​និង​អ្នក​ដែល​មាន​ចំ​ណូល​ធម្យ​មក៏​កើនឡើង​ ​ជា​ពិ​សេ​សម្រាប់​ផលិត​នៅក្នុង​ស្រុក​ ​និង​ការនាំចេញ​ទៅក្រៅ​។​

​លោក​បន្ត​ថា​ ​“​នៅពេល​មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​ ​ចូល​មកកាន់​តែ​ច្រើន​ ​គឺ​ក្រុមហ៊ុន​នៅក្នុង​ត្រូវតែ​ត្រៀមខ្លួន​ ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​អ្នក​វិនិយោគ​ក្រៅ​ស្រុក​”​៕​