CDC​ ​អនុម័ត​ម័ត​គំរោង​វិនិយោគ​ពី​ក្រុមហ៊ុន៤​ ​ដែល​មាន​ទុន​វិនិយោគ​ ​៣៤លាន​ដុល្លារ​


​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​អ​នុញ្ញា​ត​ឪ្យ​ក្រុមហ៊ុន​ចំនួន៤វិនិយោគ​នៅ​កម្ពុជា​ ​ដែល​មាន​ទុន៣៤លាន​ដុល្លារ​អាមេរិក​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់ CDC​ ​ដែល​បាន​បង្ហាញ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី៧​ ​កុម្ភៈ​នេះ​បាន​ឲ្យដឹង​ថា​ ​គ​ណ​កម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​បួន​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​ក្រុមហ៊ុន​ទាំង​ ​៤​ ​រួមមាន៖

​ទី១​ ​“​FASHION​ ​HOUSEWARE​ ​(​CAMBODIA​)​ ​CO​.​,​LTD​”​:​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុង​ផ្ទះ​ ​គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល​ ​សម្ភារៈ​សម្រាប់​ម៉ាស៊ីនដេរ​ ​និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ចំនួន១០លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤៦៤កន្លែង​។​

​ទី២​ ​“​TUBAO​ ​(​CAMBODIA​)​ ​DECORATION​ ​MATERIAL​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ​ ​និង​ក្តារ​បន្ទះ​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ចំនួន​ ​១,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១០០កន្លែង​។​ ​

ទី៣​ ​“​ZHONGQI​ ​LIHUI​ ​CABLE​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​ ​និង​ខ្សែកាប​ ​មាន​ទីតាំង​វិនិយោគ​ស្ថិត​ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ​ប៊ី​អ៊ី​ ​ស្នួល​ខេត្តក្រចេះ​ ​មាន​ទុន​វិនិយោគ​ចំនួន​ ​២០,១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤៣៩កន្លែង​។​

​៤​)​ ​“​WINTIME​ ​(​CAMBODIA​)​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល​ ​គ្រឿងលម្អ​ ​និង​អំពូលភ្លើង​លម្អ​គ្រប់​ប្រភេទ​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ត​ធេន​ ​ខេត្តស្វាយរៀង​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៤៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៦៥១កន្លែង​៕​