ឧបនាយករដ្ឋមន្រ្ដី ហោ​​ ណាំហុង អញ្ជើញប្រកាសបើកមូលនិធិហោ ណាំហុង-បូរីហោ សម្រាប់ឧបត្ថម្ភដល់កុមារពិការ


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបើក «មូលនិធិ ហោ ណាំហុង-បូរីហោ» សម្រាប់ឧបត្ថម្ភដល់បុរីទារក និងកុមារជាតិ។

នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រួមទាំងកុមារកុមារកំព្រាគថ្លង់ និងអាណាព្យាបាលជាច្រើនរូប នៅមជ្ឈមណ្ឌលកុមារកំព្រាគថ្លង់។

មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕