ពិធី​សំណេះសំណាល ជាមួយ​បុគ្គលិក​អប់រំ​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ និង​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​កំពង់ចាម


កំពង់ចាម ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាល ដើម្បីផ្ដល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម ដើម្បីធានាបានគុណភាពនៃវិធីសាស្ត្រក្នុងការបង្រៀនអភិវឌ្ឍន៍ទាន់កម្មវិធីសិក្សាទំនើប។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃ​អង្គារ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត​កំពង់ចាម៕