មន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ចំនួន ០៨ កន្លែង ក្នុងខេត្តឧត្តរមានជ័យ


ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ មន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ចំនួន ០៨ កន្លែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលរួមមាន ៖
១- ប្រពន្ធ័ធារាសាស្រ្ត បេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល
២- ប្រពន្ធ័ធារាសាស្រ្ត រហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៣- ប្រពន្ធ័ធារាសាស្រ្ត អូរអង្រ្គង ស្ថិតនៅឃុំគោកមន ស្រូកបន្ទាយអំពិល
៤- ប្រពន្ធ័ធារាសាស្រ្ត កណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង
៥- ប្រពន្ធ័ធារាសាស្រ្ត តាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៦- ប្រពន្ធ័ធារាសាស្ត្រ ចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់
៨- ប្រពន្ធ័ធារាសាស្រ្ត ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
៨- ប្រពន្ធ័ធារាសាស្រ្ត ទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។