មួកសុវត្ថិភាព និងស្ទីកគ័រចំណាំងផ្លាត បានបន្តចែកដល់ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តរតនគិរីហើយ


នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តរតនគិរីបានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាកចរាចរណ៍។
ការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅ៣ទីតាំង៖
-ខេត្តកំពង់ធំ៖ នៅវិទ្យាល័យហ៊ុនសែនតាំងគោក ស្ថិតនៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានចែកមួកសុវត្ថិភាព ស្ទីកគ័រចំណាំងផ្លាត និងខិត្តបណ្ណច្បាប់ចរាចរណ៍ផ្លូវគោក។
– ខេត្តកំពង់ធំ៖ នៅវិទ្យាល័យទទួលពង្រ ស្ថិតនៅភូមិទទួលពង្រ ឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយបានចែកមួកសុវត្ថិភាព ស្ទីកគ័រចំណាំងផ្លាត និងខិត្តបណ្ណច្បាប់ចរាចរណ៍ផ្លូវគោក។
– ខេត្តរតនគិរី៖ ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដោយបានចែកមួកសុវត្ថិភាព ស្ទីកគ័រចំណាំងផ្លាត និងខិត្តបណ្ណច្បាប់ចរាចរណ៍ផ្លូវគោក។