មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដំឡើងម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍ជួយបូមទឹកស្រោចស្រពដំណាំស្រូវដែលកំពុងមានតម្រូវការទឹកប្រមាណ ៩៥ ហិកតា ជូនប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដំឡើងម៉ាស៊ីនបូមទឹកធុនមធ្យម ( កម្លាំង ៦៥ សេះ ) ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍ជួយបូមទឹកស្រោចស្រពដំណាំស្រូវដែលកំពុងមានតម្រូវការទឹកប្រមាណ ៩៥ ហិកតា ជូនប្រជាកសិករ នៅចំណុចអូរអំពាន់ ស្ថិតក្នុងភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ។ ដំណាំស្រូវទាំងនោះ មានអាយុកាលប្រមាណ ១ខែកន្លះហើយ នៅត្រូវការទឹកប្រមាណ ៥ ដងទៀត ទើបអាចធ្វើការប្រមូលផលបាននៅអំឡុងដើមខែមេសា ខាងមុខ ។ ការអន្តរាគមន៍នេះបានចាប់ផ្តើមពីថ្ងៃទី ១២ ខែកុម្ភៈ ហើយមន្ទីរនឹងបន្តជួយរហូតដល់ប្រជាកសិករអាចប្រមូលផលបាន ដោយធ្វើយ៉ាងណាឲ្យទិន្នផលដែលបងប្អូនទទួលបានក្នុងកម្រិតមួយខ្ពស់ ។