មន្ត្រីបច្ចេកទេស នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ កន្លែង ក្នុងខេត្តកែប


ថ្ងៃពុធ ៩កេីត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីបច្ចេកទេស នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ កន្លែង ស្ថិតក្នុងខេត្តកែប ក្នុងនោះរួមមាន ៖
១- ប្រព័ន្ធធារាស្រ្តទំនប់អូរក្រសា ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប
២- ប្រព័ន្ធធារាសាស្រ្តទំនប់ដេីមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ
៣- ប្រព័ន្ធធារាសាស្រ្តទំនប់អូរដូង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ
៤- ប្រព័ន្ធធារាសាស្រ្តទំនប់ការពារទឹកប្រៃព្រែកតានេន ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ
៥- ប្រព័ន្ធធារាសាស្រ្តទំនប់អូរថ្ម ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ។