អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងឃុំច្រេស និងឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លឹម គានហោ ដែលបានផ្តល់នូវអណ្តូងទឹកបំពាក់ម៉ូទ័របូម ចំនួន ០៤ កន្លែង


អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងឃុំច្រេស និងឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់នូវអណ្តូងទឹកបំពាក់ម៉ូទ័របូម ចំនួន ០៤ កន្លែង សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

សូមជម្រាបផងដែរថា ដោយទីតាំងភូមិសាស្ត្ររបស់ឃុំច្រេស និងឃុំព្រៃរំដេង គឺស្ថិតនៅឆ្ងាយពីប្រភពទឹក ហើយនៅតំបន់នោះទៀតសោត ក៏មានកម្រិតនីវ៉ូស្តាទិកទឹកក្រោមដីទាប ទើបធ្វើឲ្យមូលដ្ឋានឃុំទាំងពីរ ជួបការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងស្ទើររៀងរាល់ឆ្នាំ ។ ពិនិត្យឃើញនូវការលំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឲ្យក្រុមការងារ ធ្វើការជីកអណ្តូងទឹក ចំនួន ០៤ កន្លែង (ក្នុងឃុំច្រេស ចំនួន ០២ កន្លែង និងឃុំព្រៃរំដេង ចំនួន ០២ កន្លែង) ដោយអណ្តូងនីមួយៗបំពាក់នូវម៉ូទ័របូម ចំនួន ០១ គ្រឿង ដែលបង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបូមទឹកយកមកប្រើប្រាស់ ។