ខេត្តកំពង់ចាម៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងគោលដៅផ្តល់ឱកាសដល់យុវជនកម្ពុជា ទទួលបាននូវការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយសមធម៌ និងគុណភាព លើកកម្ពស់សកម្មភាពអប់រំកាយ និងស្មារតីយុវជន ព្រមទាំងលើកទឹកចិត្តយុវជនឱ្យមានគំនិតបង្កើតថ្មី ផ្សារភ្ជាប់នឹងសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់ The Lions Clubs International នៃសាធារណរដ្ឋកូរ៉េ។
ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម៕