ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​យុវជន Lions Club កម្ពុជា


ខេត្ត​កំពង់​ចាម៖ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​យុវជន ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង​គោល​ដៅ​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ទទួល​បាន​នូវ​ការ​អប់រំ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រកប​ដោយ​​សមធម៌ និង​គុណភាព លើក​កម្ពស់​សកម្មភាព​អប់រំ​កាយ និង​​ស្មារតី​យុវជន ព្រមទាំង​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​មាន​គំនិត​បង្កើត​ថ្មី ផ្សារភ្ជាប់​នឹង​សហគ្រិនភាព និង​ភាព​ជា​អ្នក​ដឹកនាំ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ក្រោម​ជំនួយ​របស់​ The Lions Clubs International នៃ​សាធារណរដ្ឋ​កូរ៉េ។

ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​១០​កើត ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​វិទ្យាល័យ ហ៊ុន សែន​ កង​តាណឹង ​ស្រុក​​​​កង​មាស ខេត្ត​កំពង់​ចាម៕