លោក កែវ ពៅ និងសហការី នាំយកថវិកាសមាគមចូលរួមបុណ្យសពប្រពន្ធលោកមាស អ៉ី អតីតមន្រ្តីសាធារណការ និង ដឹកជញ្ជូន ស្រុករលាប្អៀរ


កំពង់ឆ្នាំងៈ នៅល្ងាច ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៩
លោកកែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបាននាំយកថវិកាសមាគមមន្ទីរនិងថវិកាផ្ទាល់ខ្លួន ចូលរួមបុណ្យសពប្រពន្ធលោក មាស អ៉ី អតីមន្រ្តីសាធាណការនិងដឹកជញ្ជូនស្រុករលាប្អៀរ ដែលទទួលមរណៈ
ភាពក្នុងជន្មាយុ៨៨ឆ្នាំកាលពីវេលាម៉ោង៨និង៥០
នាទីយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ដោយជំងឺ
លើសឈាម។

មានប្រសាសន៍ក្នុងឱកាសនោះលោក កែវ ពៅបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធា
រណការនិងដឹកជញ្ជូន និង ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាល ខេត្តកំពង់ឆ្នាំង កន្លងមកឯកឧត្តមតែងតែគិតគូរពីសុខទុក្ខមន្រ្តីរាជការក្រោមឱវាទមិនដែលបោះបង់ចោលម្តងណាឡើយ។

លោក កែវ ពៅ បាននាំយកថវិកាសមាគមមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពប្រពន្ធលោកមាសអ៉ីសរុបចំនួន២.២០០.០០០រៀល៕