សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំពុងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល


នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ស្វែងយល់បន្ថែមពីសុខទុក្ខ និងបញ្ហាប្រឈមក្នុងការអនុវត្តន៍ការងារ នៅសាលាខេត្តកណ្តាល ។ កិច្ចសំណេះសំណាលនេះ ក៏ដើម្បីជំរុញការអនុវត្តន៍ការងាររបស់មន្រ្តី និងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដើម្បីបានស្វែងយល់ពីបញ្ហា និងការអនុវត្តន៍ការងាររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនោះ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីខេត្តបាត់ដំបង សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធនាការចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តដោយផ្ទាល់តែម្តង។
ខេត្តកណ្តាល ជាខេត្តទី២២ ហើយ ដែលសម្តេចតេជោ បានអញ្ជើញចុះទៅដល់ និង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជ ការ និងកងកម្លាំងប្រដាប់អាវុធ។ នៅសល់ខេត្តតែ ៣ទៀតប៉ុណ្ណោះ ដែលសម្តេចតេជោ មិនទាន់បានចុះទៅរួមមានខេត្តកោះកុង ព្រៃវែង និងស្វាយរៀង៕

14639626_1083584848420990_2262382435579319615_n

14900575_1083584858420989_3391423117814443875_n

14937330_1083584978420977_6030978056453011970_n

14925747_1083584855087656_7604618415012153421_n