អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់តួនាទី ជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត តាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនដល់បងប្អូនប្រជាពលរដ្ឋ


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តប្រើប្រាស់តួនាទី ជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត តាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនដល់បងប្អូនប្រជាពលរដ្ឋ មកពីបណ្តាស្រុកក្រុងមួយចំនួនទូទាំងខេត្ត​ បានជាច្រេីនករណី ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រដាច់ពេលពិតប្រាកដ នៅមុននឹងក្រោយម៉ោងការងាររដ្ឋបាល។