ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ លក់ដូរតាមផ្ទះ នៅភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា កម្រៃដែលទទួលបានពីការលក់ដូរក្នុងមួយថ្ងៃៗ អាចដោះស្រាយការចំណាយក្នុងជីវភាពប្រចាំថ្ងៃបាន។ បងប្អូនសម្តែងនូវក្តីសង្ឃឹមថា នេះជាមូលដ្ឋានសំរាប់បន្តធ្វើអាជីវកម្ម និងបង្កើតមុខរបរថ្មីដើម្បីទ្រទ្រង់ជីវភាពឲ្យកាន់តែប្រសើរឡើង៕
សម្តេច សាយ ឈុំ សួរសុខទុក្ខ អ្នកលក់ដូរតាមផ្ទះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
