ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យមើលការងារសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន មានចំនួន ១៤០ខ្នងផ្ទះ


ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមខេត្ត បានអញ្ជើញចុះពិនិត្យមើលការងារសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន មានចំនួន ១៤០ខ្នងផ្ទះ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ជូនអតីតយុទ្ធជនក្រីក្រ កំពុងជួបការខ្វះខាត ដែលសាងសង់ឡើងនៅលើដីសមាគមអតីតយុទ្ធជន (ការ៉េ២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសាងសង់ជិតរួចរាល់ហើយ ហើយគ្រោងប្រគល់ជូនអតីតយុទ្ធជនក្នុងពេលឆាប់ៗខាងមុខនេះ។