គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍សកម្មភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងរបាយការណ៍ស្តីពីលទ្ធផលបេសកកម្មខេត្តមណ្ឌលគិរី និងរតនគិរី ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។