ពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី​ ១ខ្នង​ មាន៥បន្ទប់នៅសាលាបឋមសិក្សាត្នោត


នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មាធិការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី​ ១ខ្នង​ មាន៥បន្ទប់នៅសាលាបឋមសិក្សាត្នោត ឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ល័យ កែ​ គឹមយ៉ាន ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។