ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភានិងសមិទ្ធផលនានា ក្នុងវត្តអង្គសេរី


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភានិងសមិទ្ធផលនានា ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងវត្តអង្គសេរី ឃុំអន្លង់រមៀតស្រុកកណ្តាលស្ទឹង។
សមាសភាពអញ្ជើញចូលរួមមាន  ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្ត ម៉ៅ ភិរុណ អភិបាលខេត្ត , អភិបាលខេត្តរង ,ឯកឧត្តម ទ្រី ភាព,លោកជំទាវ អុឹង កន្ថាផាវី និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ឃុំ,ក្រុមប្រឹក្សា គណៈអភិបាលស្រុក ,មន្រ្តីស្រុក ឃុំ ភូមិ,យុវជន សសយក កាយរិទ្ធ កាកបាទក្រហម និង ប្រជាពលរដ្ឋ សរុបវត្តមាន ៣ ០៧៤ នាក់ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍ ពីសំណាក់លោក បូរ ណារ៉េត អភិបាល ស្រុកកណ្តាលស្ទឹងរួចមក ឯកឧត្តមបានមានប្រសាសន៍ សំណេះសំណាល ដោយផ្តោតលើ ៖
*សភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ចនិងនយោបាយក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវ គោលនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ពេញបរិបូរណ៍ ក្នុងទូទាំងប្រទេស ។
* សកម្មភាពរបស់គណបក្សប្រឆាំង តែងតែរារាំងលើការអភិឌ្ឍប្រទេសជាតិ និងភាពឈ្លាសវៃរបស់សម្តេច ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ជូនជាតិ និងប្រជាជន ។
* សន្តិភាព ជាកត្តាចាំបាច់បំផុតសម្រាប់ឈានទៅអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើន ដូចបច្ចុប្បន្ន ។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេននិងជូន រួមមាន ៖
*ព្រះសង្ឃចំនួន ៧អង្គ ក្នុង១អង្គទេយ្យទាន ១ កញ្ចប់ បច្ច័យ ៥ មុឺនរៀល
*លោកយាយ លោកតា ១០០នាក់ ម្នាក់ៗ កំណាត់ស១ដុំ ក្រមារ១ ថវិកា១ មុឺនរៀល
*លោកគ្រូអ្នក អ្នកគ្រូ ៧២នាក់ ម្នាក់ៗថវិកា ៣ មុឺនរៀល
*បុគ្គលិកពេទ្យ ៥១ នាក់ ម្នាក់ៗថវិកា ៣ មុឺនរៀល
*យុវជន សសយកកាយរិទ្ធ កាកបាទក្រហម និង យុវជនខ៤ សរុបចំនួន ២០០ នាក់ ម្នាក់ៗថវិកា ១ មុឺនរៀល
*ក្រុមប្រឹក្សាឃុំអន្លង់រមៀតថវិកា ៤០ ម៉ឺនរៀល
*សិស្សានុសិស្ស ៤២៩ នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ៥ ០០០ រៀល
*នគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ១អង្គភាព ៤០ មុឺនរៀល
*វត្តអង្គសេរីថវិកា២៥ លានរៀល និងស៊ីម៉ងត៍ ២០តោន ក្នុងនោះថវិកា ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត ចំនួន ៤ លានរៀល
*វត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ បច្ច័យ១៥លានរៀល
*វត្តអង្គមុន្នីវន្ត័ ខេត្តកំពងស្ពឺ បច្ចយ័ ១០ លានរៀល ស៊ីម៉ង់តិ៍ ២០តោន។