នៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១.២០០ គ.ម គម្រោងកែលម្អផ្លូវជនបទជំហានទី ១ និងទី ២ ក្នុងខេត្តចំនួន ១០ គោលដៅទាំងអស់ដែលកើតចេញ ពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មានគោលបំណងអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជន ដែលរស់នៅតាមដងផ្លូវទាំងអស់ ព្រមទាំងអ្នកធ្វើដំណើរ នឹងទទួលបាននូវ ការកាត់បន្ថយក្នុងកម្រិតអតិបរមា ពីការប៉ះពាល់ដល់សុខភាព ។
ប្រជាជនដែលរស់នៅក្នុងតំបន់គោលដៅរបស់គម្រោង នឹងពុំមានកង្វល់អំពីការហុយដី នៅរដូវប្រាំង ការរអិល និងបែកភក់នៅរដូវវស្សាទៀតឡើយ ពិសេសប្រជាជនជនបទប្រមាណ ១ ៥៦០ ០០០ នាក់ នឹង ទទួលផលប្រយោជន៍បានដោយផ្ទាល់ពីគម្រោងនេះ ។
សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១.២០០ គ.ម
