នាវាកងទ័ពជើងទឹកជប៉ុនចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២៥-២៨ ឆ្នាំ ២០១៩


នៅថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ ព្រឹក មាននាវាកងទ័ពជើងទឹកជប៉ុនចំនួន ០២ គ្រឿង ឈ្មោះ (១) Setoyuki និង (២) Shimayuki បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២៥-២៨ ឆ្នាំ ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ។