ឯកឧត្តម​ ឡេង​ ប៊ុងតេង ​​អញ្ជើញសំណេះសំណាល និងពិនិត្យមើលការឈូសឆាយចាក់ថ្មម៉ិចស្ថាបនាផ្លូវនៅផ្លូវកូឡាលោម ក្នុងសង្កាត់ជ្រោយចង្វារ


នៅថ្ងៃ ចន្ទ ៦រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្ដម អនុប្រធានក្រុមការងារ សមាជិកក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ បានអញ្ជើញចុះពិនិត្យមើលការឈូសឆាយចាក់ថ្មម៉ិចស្ថាបនាផ្លូវរបស់ក្រុមហ៊ុន លឹម ម៉េង នៅផ្លូវកូឡាលោម ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវផងដែរ។ បន្ទាប់មក ឯកឧត្ដមប្រធាន បានដឹកនាំក្រុមការងារ និងលោកប្រធានភូមិគៀនឃ្លាំង ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅតាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។