អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ជាពិសេសសិប្បកម្មក្បែរតំបន់ព្រៃអភិរក្ស ក៏ដូចបទល្មើសធនធានធម្មជាតិ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់ មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងការចុះ បង្ក្រាបសិប្បកម្មឈើខុសច្បាប់ ជាពិសេសសិប្បកម្មក្បែរតំបន់ព្រៃអភិរក្ស ក៏ដូចបទល្មើសធនធានធម្មជាតិ ការរុករានដីព្រៃដោយខុសច្បាប់ ផ្សេងៗ។បន្ថែមពីនេះឯកឧត្តមនឹងចាត់វិធានការឲ្យ បានខ្លាំងក្លាចំពោះមន្រ្តីណាមួយដែលនៅពីក្រោយ ខ្នងនៃការការកាប់បំផ្លាញ់ព្រៃឈើ ពិសេសតំបន់ព្រៃអភិរក្សតែម្តង ហើយឯកឧត្តមណែនាំដល់មន្រ្តី បរិស្ថាន ត្រូវទប់ស្កាត់ឲ្យបានបទល្មើសទាំងនេះ កុំចាំតែឈើដឹកតាមផ្លូវ ត្រូវការពារឈើកុំឲ្យដួលទើបធានារក្សានូវនិរន្ត៍ភាពធនធានធម្មជាតិខេត្តព្រះវិហារយើងឲ្យបានគង់វង្ស ។

លើពីនោះទៀតឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកឧត្តមណែនាំទាំង៣ ចំនុចបន្ថែមដូចខាងក្រោម
១~គ្រប់កងកម្លាំងឈរជើងការពារតាមបណ្តោយ ព្រំដែន ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយះបង្កើននូវជំនួបនានា សកម្មភាពកីឡាមិត្តភាព ត្រូវរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ ស្របពេលប្រទេស ថៃមានព្រឹត្តិការណ៍បោះឆ្នោតខិតជិតមកដល់នេះ ។
២~ស្នងការនគរបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសនរគបាលប៉ុស្តិ៍ ការចេះប្រើប្រាស់កម្លាំប្រជាការពារឈរនៅតាមភូមិ ឃុំរបស់ខ្លួនក្នុងកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អ ស្របតាមគោលនយោបាយទាំង០៩ចំនុច ភូមិ-ឃុំមានសុវត្ថិភាព ។
៣~អភិបាលក្រុង ស្រុក ត្រូវណែនាំដល់ក្រុមហ៊ុនទទួលប្រមូលសំរាមត្រូវបង្កើនសកម្មភាពប្រមូលសំរាមឲ្យបានទាន់ពេលវេលានៅតាមទីផ្សា ដងផ្លូវ និងតាមផ្ទះរបស់ប្រជាពលរដ្ឋ ធានាថាក្រុង ស្រុកយើងមានសោភ័ណភាពល្អ និងស្អាតជានិច្ច។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបានជម្រាបពីមហាកិត្តិយសដែលខេត្តព្រះវិហារទទួលបានជ័យ លាភី នៃ ពាន់រង្វាន់ភោជនីដ្ឋានស្អាត ពាន់រង្វាន់ធុរកិច្ចបៃតង និងការរៀបចំបង្គន់អនាម័យសាធារណៈស្រស់ស្អាតផងដែរ ពីប្រមុខរាជរដ្ឋាភិបាល។