ឯកឧត្តម ស៊ុន ចាន់ថុលអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាហែលទឹកជម្រើសជើងឯកដណ្តើមពានរង្វាន់ តេជោ សែន


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាហែលទឹកជម្រើសជើងឯកដណ្តើមពានរង្វាន់ តេជោ សែន លើកទី២ ប្រចាំឆ្នាំ២០១៦ ។ នាថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអាធិបតីភាពក្នុងពិធីបើការប្រកួតកីឡាហែលទឹកជម្រើសជើងឯកដណ្តើមពានរង្វាន់ តេជោ សែន លើកទី២ ប្រចាំឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកីឡាតេជោសែន ខេត្តកំពង់ចាម ។ក្នុងនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចូលរួមឧបត្ថម្ភ ជូនកីឡាករដែលទទួលបានជ័យលេភីចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ចំនួន ២០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ ទឹកប្រាក់ ១៥ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ ទឹកប្រាក់ ១០ ម៉ឺនរៀល ជូនគណកម្មាធិការរៀបចំការប្រកួតកីឡាហែលទឹក ទឹកប្រាក់ ៥ លានរៀល ជូន សហព័ន្ធកីឡាហែកទឹក ចំនួន ៥លានរៀល និង កីឡាករ កីឡាការនី ចំនួន ៤៣ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ៥ម៉ឺនរៀល ៕

q66 q1 q3 a6 a7 q4